ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើតគណបក្សប្រយោជនខ្មែរ ឈ្មោះសរសេរជាអក្សរកាត់ថា (គ.ប.ខ) មានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៩E មហាវិថីសម្ដេចសុធារ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្របតាមប្បញ្ញត្តិ ដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។
ក្នុងសេចក្ដីជម្រាបជូនលោក សុខ គឹមរស្មី តំណាងស្ថាបនិកគណបក្ស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ គណបក្សប្រយោជន៍ខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ